ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើង P478 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មូលហេតុដើម្បីក្រុមការងារបច្ចេកទេសធ្វើការជួសជុល និងតម្រង់បង្គោលទម្រត្រង់ស្វូរចំនួន០២ដើម។
ក្រុមការងារនឹងព្យាយាមជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់