ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

Galaxy S8 អាចនឹងមានអេក្រង់ស្ទើរតែគ្មានសល់គែម

បរទេសៈ Samsung Galaxy S8 ដែលនឹងត្រៀមមកដល់ អាចនឹងមានអេក្រង់ស្ទើរតែពេញនៃតួដងខ្លួនទូរស័ព្ទ ឬ អាចនិយាយបានថា អេក្រង់ស្ទើរតែគ្មានសល់គែម។

យោងតាមសេចក្តីរាយការណ៍របស់លោក Park Won-sang វិស្វ័ករផលិតអេក្រង់ Samsung បានថ្លែងថា ពីមុខនៃទូរស័ព្ទដៃវ័យឆ្លាតឆ្នាំក្រោយ នឹងមានអេក្រង់លើសពី ៩០ភាគរយនៃដងខ្លួនទូរស័ព្ទ។ ជាមធ្យមនៃការបង្ហាញ ពីទ្រង់ទ្រាយនៃទូរស័ព្ទដៃវ័យឆ្លាត បច្ចុប្បន្នគឺមានអេក្រង់នៅចន្លោះត្រឹម ៨០ ភាគរយប៉ុណ្ណោះ ដោយយោងតាមសេចក្តីរាយការណ៍អ្នកអង្កេតការណ៍។ បើសិនជាការលេចធ្លាយនេះ វាជាការពិតមែន អញ្ចឹងមានន័យថា Galaxy S8 សេរីថ្មី អាចនឹងមានអេក្រង់យ៉ាងហោចណាស់ ១០ភាគរយ លើទូរស័ព្ទដៃដែលមានអេក្រង់ស្ទើរតែពេញតួនៃដងខ្លួន ទើបនឹងចេញបច្ចុប្បន្ននេះទៅទៀត។

ប៉ុន្តែក្រុមហ៊ុន Samsung គឺមិនមានគម្រោងថា នឹងផលិតត្រឹមតែអេក្រង់៩០ភាគរយនៃតួខ្លួននោះទេ។ នេះជានិន្នាការថ្មីមួយ ក្នុងការផលិតទូរស័ព្ទដៃវ័យឆ្លាតមានអេក្រង់ស្ទើរពេញតួនៃដងខ្លួនទូរស័ព្ទ។

បើទោះបីជាការលេចធ្លាយ Galaxy S8 នេះជាការពិតក៏ដោយ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើល ជាជាងការបន្តមើលទូរស័ព្ទដៃនេះ ចេញនៅឆ្នាំក្រោយជាមួយនឹងអេក្រង់ ដែលស្ទើរតែគ្មានគែមនោះ៕

s8

មតិយោបល់