ព័ត៌មានបច្ចេកវិទ្យា

សេវាទូទាត់វិក្កយបត្រតាមស្មាតហ្វូន Samsung Pay ចូលដល់ឥណ្ឌាហើយ!

ក្រុមហ៊ុន Samsung ទើបអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាចុះឈ្មោះប្រើសេវា Samsung Pay របស់ខ្លួននៅប៉ុន្មានថ្ងៃមុននេះ ហើយនេះសរឱ្យឃើញថា ក្រុមហ៊ុនចាប់បើកដំណើរការសេវាកម្មទូទាត់វិក្កយបត្រតាមទូរសព្ទចល័តនេះ នៅឥណ្ឌាជាផ្លូវការហើយ។

ដើម្បីអាចប្រើប្រាស់ Samsung Pay អ្នកប្រើប្រាស់ចាំបាច់ត្រូវមានឧបករណ៍ដែលអាចគាំទ្រជាមួយសេវាកម្មនេះបានដូចជាទូរសព្ទGalaxy S7 Edge,Galaxy S7,Galaxy S6 Edge+,Galaxy Note 5,Galaxy A7 (2016), និងGalaxy A5 (2016)។ ក្រៅពីនេះ ក៏ត្រូវមានដែរបណ្ណឥណទានធនាគារដៃគូសហការរបស់ក្រុមហ៊ុនលើសេវាកម្មនេះ ដែលរួមមាន Axis Bank, HDFC Bank, ICIC Bank, SBI Card និង Standard Chartered Bank។ បន្ថែមពីនេះ អតិថិជនក៏អាចបន្ថែមគណនី Paytm ក្នុងកម្មវិធី Samsung Pay លើទូរសព្ទរបស់ខ្លួនផងដែរ៕

ប្រភពព័ត៌មានៈ androidauthority

មតិយោបល់