ព័ត៌មានបច្ចេកវិទ្យា

ឆ្នាំងសាក iPhone ក្លែងក្លាយ ៩៩% គ្មានសុវត្ថិភាព

aal3nta

បើប្រិយមិត្តចង់ទិញផលិតផលឆ្នាំងសាក សម្រាប់ប្រើប្រាស់ជាមួយទូរស័ព្ទ iPhone ឬ iPad គួរតែទិញផលិតផល ដែលមានម៉ាកយីហោច្បាស់លាស់។ នេះគឺជាការក្រើនរំឭក ឬក៏អាចថា ជាការព្រមានលើកចុងក្រោយ ពីវិទ្យាស្ថានកំណត់ស្តង់ដារឯកសិទ្ធជំនួញ ដែលជាអង្គការការពារសុវត្ថិភាព អ្នកប្រើប្រាស់ទូរស័ព្ទដៃ និងដែលបានរួមគ្នាធ្វើការពិសោធឆ្នាំងសាកថ្ម iPhone ក្លែងក្លាយ ឬផលិតចេញពីក្រុមហ៊ុនដែលគ្មានប្រភពច្បាស់លាស់ចំនួន ៤០០ ខ្សែ។

យោងទៅតាមការធ្វើពិសោធន៍ទៅលើឆ្នាំងសាកទាំង ៤០០ ខ្សែនោះ គេរកឃើញមាន ៩៩% មានកម្លាំងវ៉ូលត៍ឡើងខ្ពស់ ដែលអាចប៉ះពាល់ដល់សុខសុវត្ថភាពរបស់អ្នកប្រើប្រាស់ ពោលគឺ វាអាចឆកពួកគេបាន៕

មតិយោបល់