ព័ត៌មានអន្តរជាតិ

នៅអេហ្ស៊ីបវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងបាញ់គ្រាប់បេ ស្លាប់ និងរបួស ១៥ នាក់

អេហ្ស៊ីបៈ ប្រភពព័ត៌មានពីសន្តិសុខ និងសុខាភិបាល នៅថ្ងៃចន្ទនេះ បាននិយាយថា ប៉ូលិស៥នាក់ ត្រូវបានសម្លាប់ និង ១០ ផ្សេងទៀតក្នុងនោះរួមមានជនស៊ីវិលបីនាក់បានរងរបួស នៅក្នុងការវាយប្រហារមួយ នៅប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងទីក្រុង Al-Arish ភាគខាងជើងឧបទ្វីបស៊ីណៃ ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

ការវាយប្រហារនេះ បានចាប់ផ្តើមទ្បើងដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយ រួចអ្នកវាយប្រហារ បានបាញ់កាំភ្លើង និងគ្រាប់បេបន្ថែម នៅប៉ុស្តិ៍ត្រួតពិនិត្យ។

ខណៈពេលនេះដែរ ពុំទាន់មានការអះអាងទទួលខុសត្រូវ ខាងក្រុមណាមួយ ចំពោះការវាយប្រហារនេះនៅទ្បើយទេ។

គួរបញ្ជាក់ដែរថា ឧបទ្វីបស៊ីណៃ ជាកន្លែងអ្នកបះបោរឥស្លាមដ៏រឹងមាំមួយ ដែលមានចំនួនប្រជាជនរស់នៅមិនច្រើនទេ ចាប់តាំងពីយោធាបានផ្តួលរំលំប្រធានាធិបតីលោក Mohamed Mursi របស់ប្រជាជនជាតិម៉ូស្លីម នៅពាក់កណ្តាលឆ្នាំ ២០១៣ បន្ទាប់ពីមានការប្រឆាំងតវ៉ាដ៏ធំទៅនឹងការគ្រប់គ្រងរបស់លោក៕

មតិយោបល់