ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

Microsoft ឈប់លក់ Windows 7 & Windows 8.1 ទៅឲ្យក្រុមហ៊ុនកុំព្យូទ័រហើយ

បរទេសៈ ក្រោយការពង្រីកវិសាលភាពរយៈពេល ២ ឆ្នាំចុងក្រោយនេះ Microsoft ត្រូវបានដាក់បញ្ចូលជាប្រព័ន្ធប្រតិបត្តិការដ៏មានប្រជាប្រិយភាពបំផុត នៅលើសកលលោក។

សព្វថ្ងៃ Microsoft កំពុងតែដាក់បញ្ឈប់ការលក់ Windows 7 License ទៅកាន់ក្រុមហ៊ុនកុំព្យូទ័រហើយ។
Microsoft Windows 7 គឺជាប្រព័ន្ធប្រតិបត្តិការដែលមានប្រជាប្រិយភាពខ្លាំងបំផុតជុំវិញពិភពលោក។ Windows 7 បានបាត់បង់ចំណែកទីផ្សារ 1/5 ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥ ក្រោយការចេញ Windows 10 ប៉ុន្តែយោងតាម អ្នកវិភាគផ្នែកកម្មវិធីសហរដ្ឋអាមេរិក វាបានក្តោបយកចំណែកទីផ្សារកុំព្យូទ័រ ៤៨ភាគរយ ទៅលើអ្នកប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួន នៅក្នុងខែតុលា លើសចំណែកទីផ្សារ Windows 10 ដល់ទៅ២ដង ។

Windows 7 គាំទ្រឲ្យបន្តការប្រើប្រាស់រហូតដល់ ខែមករា ឆ្នាំ២០២០ ទុកពេលឲ្យអ្នកប្រើប្រាស់៣ឆ្នាំទៀត សម្រាប់ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធប្រតិបត្តិការថ្មី Windows 10៕

windows-7-logo-ending-100690886-large

មតិយោបល់