ព័ត៌មានអន្តរជាតិ

Update: ទឹកជំនន់នៅភាគកណ្ដាល និងខាងត្បូងចិន សម្លាប់មនុស្សជាង ១៨០នាក់

ចិន: បើតាមមន្ត្រីបាននិយាយថា គ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា បានសម្លាប់មនុស្សជាង ១៨០នាក់ ក្នុងតំបន់ខេត្តចំនួន ១១ នៅភាគកណ្ដាល និងខាងត្បូងប្រទេសចិន ខណ:ដែល ៤៥ នាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងកិច្ចការស៊ីវិល បាននិយាយថា មានភ្លៀងធ្លាក់ជាបន្តឥតដាច់ តាំងពីថ្ងៃទី៣០ ខែមិថុនា បានបំផ្លាញផ្ទះប្រមាណជា ២២.០០០ ខ្នង និងបង្ខំឲ្យប្រជាជន ៣៣លាននាក់ ត្រូវជម្លៀសខ្លួនចេញ នៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តចាំងស៊ូ ខេត្តហ៊ូបី ខេត្តហឺណាន និងខេត្តស៊ីឈួន។

ទឹកជំនន់បានបំផ្លាញដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ទូរគមនាគមន៍ អគ្គិសនី ការកាត់ផ្តាច់រាចរណ៍ និងការពន្យាពេលរថភ្លើងនៅ ក្នុងតំបន់មួយចំនួនផងដែរ ។ អាជ្ញាធរបានប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំទឹកប្រាក់២០,៤៣ពាន់លានយន់ ស្មើនឹង ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក៕

មតិយោបល់