ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មាសជាង១៤គីឡូត្រូវបានមន្ត្រីគយរកឃើញ នៅបង់ក្លាដេស

បង់ក្លាដេសៈ ក្រុមមន្ត្រីគយក្នុងព្រលានយន្តហោះ នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស បានរឹបអូសយកបានដុំមាស និងច្រវ៉ាក់ទម្ងន់ ១៤គីឡូក្រាម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រសួងស៊ើបការណ៍សម្ងាត់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារស៊ិនហួថា យើងបានរឹបអូសយកដុំមាស ១៨ដុំ និងច្រវាក់មាស ១៨៣ មានទម្ងន់ ១៤ គីឡូក្រាម ពីយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ប្រទេសសិង្ហបុរីមួយ ដែលបានចុះចតនៅឯព្រលានយន្តហោះអន្តរជាតិ Hazrat Shahjalal កាលពីយប់ថ្ងៃអង្គារ ។

គ្មាននរណាម្នាក់ ត្រូវបានគេចាប់ខ្លួនទេ ក្នុងការរកឃើញដុំមាស និងច្រវ៉ាក់មាស ដែលមានតម្លៃប្រហែល ១.៧៥ លានដុល្លារសហរដ្ឋអាមេរិក៕

មាស

មតិយោបល់