វៀតណាមៈ អាជ្ញាធរមូលដ្ឋានវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស ៤ នាក់បានស្លាប់ បាត់ខ្លួនម្នាក់ និងរងរបួស១២នាក់ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម ។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមនាយកដ្ឋានបង្ការគ្រោះមហន្តរាយវៀតណាម បាននិយាយថា អ្នកស្លាប់ ២នាក់ ត្រូវបានគេរាយការណ៍ថា ជាអ្នករស់នៅខេត្ត Binh Quang ២នាក់ផ្សេងទៀត រស់នៅខេត្ត Quang Tri និងម្នាក់បាត់ខ្លួន គឺនៅខេត្ត Quang Binh។
ផ្ទះជាង៣៦៧ ខ្នង មណ្ឌលសុខភាព៦ កន្លែង ស្រែជាង ៣០០ហិកតា ត្រូវបានលិចទាំងស្រុង នៅក្នុងខេត្តទាំងបីនេះ។
គួរបញ្ជាក់ថា ឧតុនិយមវៀតណាមនៅថ្ងៃនេះ បានព្យាករថា ភ្លៀងនិងបន្តធ្លាក់ខ្លាំង ដែលមានកម្រិត១០០មម នៅភាគកណ្ដាលនៃប្រទេស និងអាចឈានទៅដល់ ២៥០មម នៅតំបន់ផ្សេងទៀត រហូតដល់ថ្ងៃសៅរ៍៕
មតិយោបល់