ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នូវែលហ្សេឡង់ បញ្ចូនកងទ័ពខ្លួនទៅអ៊ីរ៉ាក់ ដើម្បីប្រឆាំងពួកភេវរករ

នូវែលហ្សេឡង់ៈ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក GerryBrownlee បាននិយាយ កាលពីថ្ងៃសុក្រថា
កងកម្លាំងនូវែលហ្សេឡង់ នឹងផ្តល់កងទ័ពជំនាញទៅអ៊ីរ៉ាក់​ ដើម្បីបណ្តុះបណ្តាលដល់កងទ័ពអ៊ីរ៉ាក់ សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងរដ្ឋអ៊ីស្លាម ក្រុមបះបោរ (Daesh) ។ ប្រភពពីសារព័តមាន​ចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Brownlee បានបន្តទៀតថា នូវែលហ្សេឡង់មានបេសកកម្ម រួមគ្នាជាមួយអូស្រ្តាលី នៅក្នុងប្រទេសអ៊ីរ៉ាក់ អាចនឹងធ្វើទៅបាននៅក្នុងពេលអនាគត ចំពោះបេសកម្មមួយនេះ ។ យើងចង់ចូលរួមចំណែក ដល់ការបណ្តុះបណ្តាល កងកម្លាំងអ៊ីរ៉ាក់ ខណៈដែលពួកគេប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងបានត្រឡប់មកវិញដោយជោគជ័យ៕

new-zaland

មតិយោបល់