អាមេរិកៈ យោងតាមការស្ទង់មតិចុងក្រោយរបស់ក្រុមហ៊ុន Gallup បានឲ្យដឹងថា អ្នកបោះឆ្នោតឲ្យបក្សសាធារណរដ្ឋជាងពាក់កណ្តាលមិនពេញចិត្តជាមួយលោក Donald Trunp ធ្វើជាបេក្ខភាពក្នុងការប្រកួតបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦ទេ។ នេះបើយើងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃ២២ ខែសីហា ឆ្នាំ២០១៦។
បើតាមការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងថ្ងៃទី ១៥-១៦ ខែសីហានេះបានរកឃើញថាអ្នកបោះឆ្នោតឲ្យបក្សសាធារណរដ្ឋ ៥២ភាគរយ មិនពេញចិត្តលោក Trump ធ្វើជាបេក្ខភាពតំណាងបក្ស ខណៈ ៤៦ភាគរយទៀតពេញចិត្តលើរូបលោក។
បើប្រៀបធៀបជាមួយបក្សប្រជាធិបតេយ្យ អ្នកបោះឆ្នោតនិយាយថាពេញចិត្តលោកស្រី Hillary Clinton ៥៦ភាគរយ និង ៤២ភាគរយចង់ឲ្យមានការតែងតាំងអ្នកផ្សេងជំនួស។
ក្រុមហ៊ុន Gallup បាននិយាយថា មិនមានការរីករាយក្នុងចិត្តប៉ុន្មានទេក្នុងចំណោមបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ចំពោះបេក្ខភាពតំណាងបក្សរបស់ពួកគេនៅក្នុងឆ្នាំនេះ។
បេក្ខជនទាំងពីរត្រូវតែប្រកួតប្រជែងគ្នា ដើម្បីអនុវត្តតាមការតែងតាំងរបស់ពូកគេ អំឡុងពេលដំណើរការបឋម ប៉ុន្តែផលប៉ះពាល់ដែលបន្សល់នៅក្នុងការប្រកួតនោះ គឺភាគច្រើនជាផលប៉ះពាល់ដែលកើតចេញពីទស្សនៈរបស់ លោក Trump និង លោកស្រី Clinton ៕
មតិយោបល់