ព័ត៌មានបច្ចេកវិទ្យា

បើ iPhone អស់កន្លែងដាក់រូបភាព ឬវីដេអូ សូមកុំភ្លេចផលិតផលថ្មីមួយនេះ


ការលុបចោលកម្មវិធី រូបភាព ឬវីដេអូ ដើម្បីទទួលបានទំហំផ្ទុកបន្ថែមឡើងវិញ គឺជាការសម្រេចចិត្តដ៏លំបាកមួយ។ តែកុំព្រួយ ពេលនេះ iKlips Dou+ Dual-Interface Drive នឹងជួយសង្គ្រោះអ្នកចេញពីបញ្ហាទាំងអស់នោះ។ ប្រិយមិត្តនឹងអាចទទួលបានទំហំផ្ទុក 32GB បន្ថែម ដោយគ្រាន់តែធ្វើការដោតឧបករណ៍ដ៏តូចមួយនេះ ចូលក្នុង iPhone ឬ iPad តាមរយៈរន្ធឌុយ Lightning របស់វា។

iKlips Duo+ Dual Interface គឺជាឧបករណ៍ផ្ទុកឯកសារសម្រាប់ iPhone ឬ iPad ដែលអនុញ្ញាតឲ្យលោកអ្នកដោតវាចូលទៅ iPhone ឬ iPad ដោយផ្ទាល់ ហើយងាយស្រួលក្នុងការបម្លាស់ឯកសារពីក្នុងទូរស័ព្ទ ចូលទៅក្នុងឧបករណ៍មួយនេះ ឬក៏អាចចែករំលែកឯកសារពីក្នុងឧបករណ៍នេះ បន្តទៅកាន់ iPhone ឬ iPad ដទៃទៀតបានដូចគ្នា។
ដើម្បីធ្វើការជាមួយឧបករណ៍នេះបាន សូមធ្វើការទាញយកកម្មវិធី iKlips 3.0 ពីក្នុងហាងកម្មវិធី AppStore ដើម្បីដំឡើងក្នុងទូរស័ព្ទ iPhone ឬ iPad របស់អ្នក ហើយប្រិយមិត្តអាចធ្វើការកម្មង់ទិញបានពីហាងទំនិញ Amazon ក្នុងតម្លៃ ៦៤,៩៩ ដុល្លារ តែប៉ុណ្ណោះ។

ខាងក្រោមជាវីដេអូបង្ហាញពីសមត្ថភាពរបស់ iKlips Duo+ Dual Interface៖

ហើយខាងក្រោមនេះវិញគឺជាពាណិជ្ជកម្មបង្អួតពីផលិតផលមួយនេះ៖

មតិយោបល់