ព្រះសីហនុ: ខ្លឹមសារអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និងនិយោជិត នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅវេលាម៉ោង៧:០០ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។
ទី១.ម្សិលមិញខ្ញុំបានធ្វើដំណើរតាមរថភ្លើងមកក្រុងព្រះសីហនុ ។ កម្ពុជាមានផ្លូវរថភ្លើងប្រើក្នុងរជ្ជកាលអតីត សម្តេចព្រះ នរោត្តម សីហនុ គឺយើងត្រូវការថែរក្សាស្នាដៃព្រះអង្គ។ ហើយខ្ញុំក៏គ្រោងនឹងយាងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរតាមរថភ្លើងដើម្បីមើលស្នាព្រះហត្ថនៃអតីតព្រះបិតាជាតិខ្មែរ។
ច្បាស់ណាស់គឺផឹកទឹកគឺត្រូវគិតនឹកដល់ពីប្រភពនិងទទួលទានផ្លែឈើគឺត្រូវនឹកគិតដល់អ្នកដាំ។
ទី២. ចាប់ពីថ្ងៃនេះ ១ ឧសភា ឆ្នាំ២០១៦ គឺកំពង់ផែភ្នំពេញ នឹងចុះតម្លៃសេវា ៥% កាំសាបចុះ ១០% និងកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុចុះតម្លៃ ១០% ដើម្បីទាក់ទាញ ការវិនិយោគ និងក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះគឺក្រុមហ៊ុនដឹកជញ្ជូនក៏បញ្ចុះតម្លៃដែរ។
ទី៣. ខ្ញុំនឹងចាត់វិធានការលុបបំបាត់ឲ្យអស់អំពី (តម្លៃចំណាយមិនផ្លូវការ) នៅតាមក្រសួងស្ថាប័ននានា ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនវិនិយោគ ពាណិជ្ជកម្ម ដែលជាអំពីពុករលួយដ៏ធ្ងន់ធ្ងរ ហើយធ្វើឲ្យបាត់បង់ការប្រកួតប្រេជែង និងប៉ះពាល់ដល់អាយុជីវិតកម្មករយើងផងដែរ៕
មតិយោបល់