ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ត្រាំ ត្រូវការ១៣០សំឡេង ខណៈលោកស្រី គ្លីនតុន ត្រូវការ១៦៦សំឡេង ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក

អាមេរិកៈ លោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក អាណត្តិទី៥៨នេះ នៅត្រូវការសំឡេងជាច្រើនទៀត ដើម្បីក្លាយជាប្រធានាធិបតីផ្លូវការរបស់អាមេរិក។

គិតត្រឹមម៉ោង១០៖១០នាទីព្រឹកនេះ គេមើលឃើញថា លោក ដូណាល់ ត្រាំ បាននាំមុខលោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងលទ្ធផលបណ្ដោះអាសន្ន១៤០សំឡេង ទល់នឹង១០៤សំឡង ដែលមានន័យថា លោក ត្រាំ នៅត្រូវការចំនួន១៣០សំឡេង ខណៈលោកស្រី គ្លីនតុន ត្រូវការ១៦៦សំឡេងទៀត ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក។ បេក្ខភាពអាចក្លាយជាប្រធានាធិបតីអាមេរិកបាន លុះត្រាតែទទួលបានចំនួន២៧០សំឡេងឡើង។

យ៉ាងណាក្ដី នេះគ្រាន់តែជាលទ្ធបណ្ដោះអាសន្ននៅឡើយទេ ខណៈការបោះឆ្នោតនៅតាមបណ្ដារដ្ឋជាច្រើនទៀតរបស់សហរដ្ឋអាមេរិក នៅមិនទាន់បានបិទបញ្ចប់នៅតាមមណ្ឌលនិមួយៗឡើយ៕

us-elections-2016

មតិយោបល់