ម៉ិកស៊ិកៈ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (INSP) បាននិយាយថា នៅប្រទេសម៉ិកស៊ិក មានមនុស្សចំនួន ២០.០០០នាក់ស្លាប់ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដោយសារតែជំងឺ ដែលទាក់ទងទៅនឹងខ្យល់ពុល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិមួយ ស្ដីពី «ចម្លើយទៅនឹងការផ្លាស់ប្តូរអាកាសធាតុទាក់ទងនឹង គុណភាពខ្យល់ ការកាត់បន្ថយ និងកែលម្អ ” ដែលអគ្គនាយក INSP លោក Mauricio Hernandez បាននិយាយថា ការបំពុលខ្យល់ គឺជាបញ្ហាធ្ងន់ធ្ងរ និងកាន់តែអាក្រក់ឡើង នៅទីក្រុងចំនួន ១១ ក្នុងប្រទេសម៉ិកស៊ិក ដែលមានប្រជាពលរដ្ឋរស់នៅជាងមួយលាននាក់។
ប្រធាន INSP បានដើរតួនាទីក្នុងការបង្រៀន និងស្រាវជ្រាវជាមួយដៃគូនៃក្រសួងសុខាភិបាល បានឲ្យដឹងបន្ថែមថា បញ្ហាខ្យល់ពុលនេះ អាចបង្កើនអត្រានៃជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមដូចជាជំងឺហឺតជាដើម៕
មតិយោបល់