ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍សំខាន់ៗ​ទាំង ១២ នឹងកើតឡើងបន្ទាប់ពី ដូណាល់ ត្រាំ ឡើងកាន់តំណែង

ការផ្លាស់ប្ដូរប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិក អាចជាការកែប្រែស្ថានភាពពិភពលោកក៏ថាបាន ដោយលោក ដូណាល់ ត្រាំ ភាគច្រើនមានចំនួនគាំទ្រពីសំណាក់យុវជនរបស់សហរដ្ឋអាម៉េរិក ជាជាង លោកស្រី គ្លីនតុន ព្រោះថាគេរំពឹងទុកថា លោក ត្រាំ ស្រលាញ់ និង គិត សហរដ្ឋអាម៉េរិកជាជាងជីវិត និង ជាទីមួយ ហើយគេសង្ឃឹមថា លោក អាចការពារការឈ្លានពានរឿងព្រំដែនសហរដ្ឋអាមេរិកបាន​។

ទន្ទឹមគ្នានឹងនោះ ការឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ នោះក៏មានហេតុការណ៍ចំនួន១២ ចំណុច ដែលនឹងកើតឡើង ព្រោះថាចំនុចទាំងនោះគឺស្ថិតក្នុងគោលការណ៍ទស្សទាយរបស់អ្នកគាំលោក ក្នុងការតាំងជំហជាប្រធានាធិបតី ដែលរួមមាន៖

១. រដ្ឋមន្រ្តីជាន់ខ្ពស់របស់ អ៊ីស្រាអែល ប្រកាស់លើកពី រដ្ឋប៉ាលេស្ទីន
២.ជនជាតិម៉ូស្លីមរស់នៅសហរដ្ឋអាម៉េរិកបាក់ទឹកចិត្ត ព្រោះចំណាត់ការឈ្លៀនពានរបស់ម៉ូស្លីមអន្តោប្រវេសខុសច្បាប់
៣.ជនជាតិអាម៉េរិកនឹងនាំគ្នាបាតុកម្មចំពោះការមិនពេញចិត្ត ត្រាំ
៤.ទីផ្សារលុយពិភពលោកច្របូកច្របល់
៥.ជ័យជម្នះ ដូណាល់ ត្រាំ អាចក្លាយជា BREXIT (ការចាក់ចេញរបស់អង់គ្លេស ពី​សហភាព​អឺរ៉ុប)
៦.អ្នកដឹកនាំក្រុមប្រកាន់ពូជសាសន៍ សម្បុរអាចក្រោកឡើងម្ដងទៀត
៧.ទីផ្សារក្រុមហ៊ុនអាម៉េរិកកើនឡើង
៨.ទីផ្សារក្រុមហ៊ុនផលិតអាវុធឡើងខ្ពស់ជាលំដាប់
៩.អាចកើតមានចំណងមេត្រីភាពជាមួយ រុស្ស៊ី
១០.វេបសាយនៅកាណាដា ដែលប្រើប្រាស់ដោយប្រជាជនអាម៉េរិកនិងត្រូវដួលរលំ
១១.ជនបង្កអសន្ដិសុខសង្គមគាំទ្រ លោក ត្រាំ
១២.សហរដ្ឋអាម៉េរិក សាងកំផែងព្រំដែន ត្រង់ចំណុចជាប់ម៉ិកស៊ិក ៕​

donald-trump
ប្រភព៖ posttoday

មតិយោបល់