ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តើលោក Donald Trump នឹងដោះស្រាយជាមួយពួក ISIS យ៉ាងដូចម្តេច?

អាមេរិកៈ មហាសេដ្ឋីជំនួញវ័យ៧០ឆ្នាំលោក Donald Trump បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ ដោយទទួលបាន ២៩០ អាសនៈលើអាសនៈសរុប ៥៣៨ ដែលជាលទ្ធផលបោះឆ្នោតមួយ ធ្វើឲ្យមានភាពចម្រូងចម្រាសក្នុងប្រវត្តិសាស្រ្តអាមេរិក។

នាមុនពេលការបោះឆ្នោតឈានមកដល់ លោក Trump បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ អំពីគោលនយោបាយការបរទេស ដោយផ្តោតសំខាន់លើសន្តិសុខអាមេរិក ដែលមានគោលដៅទៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសពួក ISIS និងការដោះស្រាយទំនាស់នៅប្រទេសស៊ីរី។

លោក Donald Trump មានប្រសាសន៏មុនពេលបោះឆ្នោតថា « ប្រសិនបើខ្ញុំឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ខ្ងុំនិងស្នើឲ្យក្រសួងការពារជាតិពិភាក្សាអំពីការវាយប្រហារពួក ISIS ឲ្យខ្ទេចដូចផេះ ហើយខ្ញុំនឹងជម្រុញក្រសួងការពារជាតិបញ្ចូនកងទ័ពទៅមជ្ឈឹមបូព៌ា និងសហការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតលើការវាយប្រហាតាមអាកាស ការបាញ់គ្រាប់ផ្លោង និងការដាក់សម្ពោធសេដ្ឋកិច្ច»៕

photo

មតិយោបល់