អាមេរិកៈ ការទទួលជ័យជម្នះរបស់លោក Donald Trump លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បានបង្កការភ័យខ្លាច ដល់ជនអន្តោប្រវេសន៍រាប់លាននាក់នៅអាមេរិក ដែលអ្នកខ្លះបានមកដល់អាមេរិក តាំងពីកុមារជាមួយឪពុកម្តាយរបស់ពួកគេ។ នេះបើតាមយោងតាមរយៈ សារព័ត៌មាន CNN ចេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមប្រឹក្សាអន្តោប្រវេសន៍អាមេរិក បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១.៨លាននាក់ កំពុងបារម្ភចំពោះការកាន់អំណាចរបស់លោក Trump ដែលនឹងនិរទេសពួកគេ ដោយសារគ្មានឯកសារច្បាប់ច្បាស់លាស់ ដែលផ្ទុយពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានផ្តល់ការរស់នៅបណ្តោះអាសន្នស្របច្បាប់មួយដល់ពួកគេ ក្នុងសកម្មភាពប្រតិបត្តិកាលពីឆ្នាំ ២០១២៕
មតិយោបល់