ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ដកយន្តហោះចម្បាំង F-15 ចេញពីល្បែងសង្គ្រាម នៅរដ្ឋអាឡាស្កា ខណៈភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

រុស្ស៊ីៈ កងកម្លាំងអាកាសរបស់អ៊ីស្រាអែល បានលុបចោលការចូលរួមនៃយន្តហោះចម្បាំង F-15 របស់ខ្លួន នៅក្នុងការធ្វើសមយុទ្ធយោធាទ័ពអាកាសក្រហម នៅរដ្ឋអាឡាស្កា ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងភាពតានតឹងកើនឡើង ជាមួយប្រទេសអ៊ីរ៉ង់ និងស៊ីរី ក៏ដូចជាការតវ៉ាដ៏ធំមួយ ពីសំណាក់ប្រជាជននៅតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

ការលុបចោលនេះ ត្រូវបានជំនួសមកវិញ ដោយការដាក់យន្តហោះចម្បាំង F-15 ឲ្យនៅឈរជើងនៅក្នុងប្រទេសពួកគេ ក្នុងគោលបំណងដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា បន្ទាប់ពីយន្តហោះចម្បាំង F-15 របស់អ៊ីស្រាអែលពីរគ្រឿង បានវាយប្រហារមូលដ្ឋានអាកាសចរណ៍ T-4 នៅស៊ីរី កាលពីថ្ងៃទី ៩ មេសាកន្លងទៅ បានសម្លាប់ជនជាតិអ៊ីរ៉ង់ ៧ នាក់ ដែលការវាយប្រហារនេះ បានឆ្លើយតបទៅនឹងបទចោទប្រកាន់ ទាក់ទងយន្តហោះចម្បាំង១គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅពេលបញ្ជូនទៅកាន់លំហអាកាសរបស់អ៊ីស្រាអែលពីមូលដ្ឋាន។

ក្រោយការវាយប្រហារ នៅលើមូលដ្ឋាននោះ អ៊ីស្រាអែលអះអាងថា បានដាក់យន្តហោះ F-15 របស់ពួកគេនៅក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងករណីការពារអ៊ីរ៉ង់វាយបកមកកាន់ពួកគេវិញ។

ពាក់ព័ន្ធពឹងបញ្ហានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានសន្យាថា នឹងធ្វើការឆ្លើយតបចំពោះការវាយប្រហារនេះវិញផងដែរ៕

មតិយោបល់