ក្រុមហ៊ុនផលិត Drone នៅចិនឈ្មោះ DJI មានឥទ្ធិពលក្នុងការបញ្ជាទីផ្សារ សម្រាប់អ្នកទិញ និងពាណិជ្ជកម្ម Drone ហើយក្រុមហ៊ុននេះ មិនបានបន្ថយល្បឿននៃការផលិតឡើយ។
ជាការពិតណាស់ គេមើលថា ក្រុមហ៊ុនមួយនេះ ហាក់ចង់រុញច្រានផលិតផលថ្មីចេញមក ក្នុងពេលឆាប់ៗនេះ ដូចជាការដាក់កំហិតលើដៃគូរប្រកួតប្រជែងឲ្យមានផលលំបាក ក្នុងការឈរជើងនៅលើទីផ្សារអញ្ចឹង។
ថ្ងៃនេះក្រុមហ៊ុន DJI បានបញ្ចេញ Drone ថ្មី ម៉ូដែល Phantom 4 Pro ជាការកែលម្អពីម៉ូដែលចាស់ Phantom 4 ដែលបានចេញលក់កាលពី៨ខែកន្លងទៅ។ Phantom 4 Pro បានបង្អួត នៅកាមេរ៉ាថ្មីល្អជាងមុន កាមេរ៉ាថតកម្រិត ២០ Megapixel ការថតបញ្ចៀសពន្លឺបាំង ថាមពលថ្មអស្ចារ្យជាងមុន ការហោះហើរបែបវ័យឆ្លាត។
វាមានតម្លៃថោកជាងមុន រាងតូចជាងមុន ប៉ុន្តែឥទ្ធិពលខ្លាំងជាងមុន។
Drone Phantom 4 Pro មានតម្លៃ ១,៧៩៩ ដុល្លារ វាអាចធ្វើការកម្មង់ទិញទុកមុនឥឡូវនេះបាន នៅលើគេហទំព័រ DJI។ ក្រុមហ៊ុន DJI បាននិយាយថា ទំនិញនិងធ្វើការដឹកជញ្ជូនក្នុងសប្តាហ៍ក្រោយ ដោយក្រុមហ៊ុនរំពឺងទុកថា ផលិតផលថ្មីមួយនេះ នឹងមានមុខងារពិសេសៗ សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់។
ពេលនេះសូមនាំគ្នាទស្សនាវីដេអូបង្អួត សមត្ថភាពរបស់ Drone Phantom 4 Pro ខាងក្រោមនេះ៖
មតិយោបល់