ព័ត៌មានបច្ចេកវិទ្យា

នាំគ្នាមើលវីដេអូអំពី ការរង្វាស់ទិសដៅរបស់អ្នកនៅលើកម្មវិធី Google Street View

បរទេសៈ Google’s street view បានផ្តល់ជម្រើសដ៏ងាយស្រួលមកជាមួយ ជារឿយៗ។ អ្នកអាចមើលឃើញ នូវគោលដៅរបស់អ្នកថា មានទិដ្ឋភាពយ៉ាងដូចម្តេច ដើម្បីប្រាកដថាអ្នកនិងមិនទៅខុស គោលដៅ អ្នកអាចធ្វើការត្រួតពិនិត្យទៅលើចំណុចនោះបន្ថែម មុនពេលដែរអ្នកសម្រេចចិត្តថានិងចូល។ ហើយជាមួយនិងមុខងារមួយនេះ អ្នកពិតជាអាចមើលឃើញនូវវីដេអូទាំងមូលនៃរង្វាស់ផែនទីរបស់លោកអ្នក អាស្រ័យទៅលើការថតយកទិដ្ឋភាពផ្លូវ។

អ្នកអភិវឌ្ឍន៍កម្មវិធីនេះ លោក Brian Folts បានបញ្ចូលនូវមុខងារនេះទៅលើគេហទំព័ររបស់គាត់ ហើយវាមានភាពងាយស្រួល និងគួរឲ្យចាប់អារម្មណ៍ខ្លាំង ដោយធ្វើការវាយបញ្ចូលនូវ ប្រភពដើម និងគោលដៅរបស់អ្នក ហើយចុច play ដើម្បីឃើញនូវ street-by-street view នៃការរង្វាស់ទិសរបស់លោកអ្នក។

លោក Folts ក៏មាននូវជម្រើសកម្រិតលើសពីនេះដែរ ដើម្បីបង្កើតភាពរីករាយក្នុងការលេងជាមួយកម្មវិធីនេះ ជាមួយនិងការផ្លាស់ប្តូរនូវកម្រិត ក្នុង១វិនាទី យឺតជាងនេះ ឬ លឿនជាងនេះ ហើយអ្ននអាចធ្វើការវាស់ទិសដៅ សម្រាប់ការបើកបរ ការជិះ ការដើរ ឬការឆ្លងកាត់ផងដែរ។

ចង់ដឹងថា កម្មវិធីមួយនេះល្អយ៉ាងប្រើយ៉ាងណា អាចសាកល្បងប្រើប្រាស់ដោយខ្លួនរបស់អ្នកផ្ទាល់ ពីការទាញយកខាងក្រោម៖
Download Links: Google Maps Streetview Player | Brian Folts

បញ្ជាក់កម្មវិធីនេះ មានតែនៅក្នុង Google Play Store តែប៉ុណ្ណោះនាពេលបច្ចុប្បន្ន៕

map

មតិយោបល់