ថៃៈ អ្នកស្រី Kamonthat Thanathornkhositjira អាយុ៦៨ឆ្នាំ ដែលគេស្គាល់ថា Kim eng Sae Tia ត្រូវបានតុុលាការថៃ កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៥០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ករណីនេះ បានកើតឡើងនៅចន្លោះថ្ងៃទី១ ខែវិច្ឆិកា ២០១០ និងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ដោយអ្នកស្រី Kamonthatបានក្លែងបន្លំឯកសារ និងអះអាងថា ខ្លួនជាលេខាផ្ទាល់ការិយាល័យព្រះមហាក្សត្រថៃ ព្រមទាំងបានបោកប្រាស់ ក្នុងការរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ សម្រាប់ពិធីកឋិនរបស់ស្តេច និងការជួញដូរមនុស្ស។
អ្នកស្រីត្រូវបានតុលាក្រុងបាងកកផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៥០ឆ្នាំ លើចំនួន ៣៣ករណី ក្រោយមកត្រូវបន្ធូរបន្ថយទោសឲ្យជាប់ត្រឹម៥០ ឆ្នាំវិញ បន្ទាប់ពីអ្នកស្រីសារភាពទទួលកំហួស និងបង្គាប់ឱ្យបង់ប្រាក់ ៥.១៤លានបាតនៅថ្ងៃសៅរ៍នេះ។
សូមជម្រាបថា អ្នកស្រី Kamonthat ដែលត្រូវបានចាប់ខ្លួន ក្នុងខេត្ត Nakhon Sawan នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពីបទធ្វើគម្រោងមូលនិធិឆបោកប្រាក់ជាង ៣លានបាតពីប្រជាជន៕
មតិយោបល់