កាលពីចុងខែមេសា ឆ្នាំ ២០១៧ កន្លងទៅនេះ ខុនដូ AXIS Residences ត្រូវបានវាយតម្លៃជាសំណង់អគារ បៃតងលំដាប់ពានរង្វាន់មាស ដោយជោគជ័យពីអាជ្ញាធរសំណង់អគារនៃប្រទេសសិង្ហបុរី (BCA)។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក AXIS Residence។
លក្ខណៈពិសេសនៃសំណង់អគារបៃតងរួមមាន៖ ជួយសន្សំដល់ការប្រើប្រាស់ថាមពលអគ្គីសនី និងសំចៃទឹក តាមរយៈការប្រើប្រាស់ឧបករណ៍ក្នុងបន្ទប់ទឹក ព្រមទាំងធានាបាននូវបរិស្ថានក្នុងអគារមានផាសុខភាព និង ការរចនាទេសភាពមានលក្ខណៈបែបធម្មជាតិបៃតង។
គម្រោងសាងសង់ខុនដូ AXIS Residences ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Spring CJ W Development ក្នុងទំហំទឹកប្រាក់ប្រមាណជា ៧០ លានដុល្លារអាមេរិក លើផ្ទៃដី ២០,៨០២ ម៉ែត្រការ៉េ។ អគារមានលក្ខណៈប្លុក ដែលមានកម្ពស់ពី ៨ ដល់ ១០ ជាន់ និងមានបន្ទប់ស្នាក់នៅសរុបចំនួន ៥៦៦ យូនីត។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានទីតាំងនៅតាមបណ្តោយផ្លូវម៉ៃដា ឬផ្លូវ ២០០៤ ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលវានឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ ខាងមុខ៕
មតិយោបល់