ព័ត៌មានអន្តរជាតិ

ករណីគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ វាយប្រហារ នៅកោះសូឡូម៉ូន

សូឡូម៉ូនៈ យោងតាមទីតាំងភូមិសាស្ត្រសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ករណីគ្រោះរញ្ជួយដីមួយកម្រិត ៦,៨ បានវាយប្រហារនៅកោះសូឡូម៉ូន ក្នុងជម្រៅ ៣៣ គីទ្បម៉ែត្រ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

មកទល់ពេលនេះ មិនមានរបាយការណ៍អំពីការខូចខាតនៅទ្បើយទេ។

មជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិក នៅរដ្ឋហាវ៉ៃនិយាយថា មិនមានសញ្ញាគំរាមពីរលកស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិកទេ។

រញ្ជួយដីនេះ បានកើតឡើងចម្ងាយ ៧១ គីទ្បូម៉ែត្រពីភាគខាងលិចនៃទីក្រុង Kirakira នៅលើ Makira ជាកោះដ៏ធំបំផុតរបស់ប្រទេសនេះ៕

មតិយោបល់