ញូយ៉កៈ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកគឺលោក Donald Trump បានឱ្យដឹងនៅថ្ងៃពុធនៅក្នុងសុន្ទរកថាជ័យជម្នះរបស់លោកថា វាជាពេលវេលាសម្រាប់អាមេរិកដើម្បីបង្រួបបង្រួម និងប្រមូលផ្តុំគ្នាជាមនុស្សដែលមានសាមគ្គីភាពមួយ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ ត្រាំនៅក្នុងការប្រមូលផ្តុំអ្នកគាំទ្រប្រកបដោយភាពរីករាយនៅសណ្ឋាគារ New York Hilton Midtownថា «យើងនឹងស្វែងរកមូលដ្ឋានដែលគ្មានការចងសត្រូវនឹងគ្នា»។
នៅក្នុងសុន្ទរកថាប្រកបដោយភាពរួសរាយរាក់ទាក់ និងគុណធម៌ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់លោក ដោយបានសរសើរយុទ្ធនាការនៃគូប្រជែងដែលជាអតីតស្ត្រីទីមួយ និងរដ្ឋមន្រ្តីការបរទេស គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ថា «យើងជំពាក់លោកស្រីនូវបំណុលធំមួយ សម្រាប់ការដឹងគុណ ដែលស្រីបានបំពេញដើម្បីប្រទេសជាតិរបស់យើង»៕
មតិយោបល់