ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សប្រជាធិបតេយ្យ លុបចោលកិច្ចប្រជុំជាមួយលោក ត្រាំ បន្ទាប់ពីមានការវាយប្រហារលើប្រព័ន្ធ Twitter

អាមេរិកៈ មេដឹកនាំសភាគណបក្សប្រជាធិបតេយ្យ បានលុបចោលកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានវាយប្រហារពួកគេនៅលើប្រព័ន្ធ Twitter។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានគណបក្សសាធារណរដ្ឋ បាននិយាយថា រូបលោកមិនធ្លាប់គិតទេថា អាចឈានទៅរកកិច្ចព្រមព្រៀងមួយ ជាមួយលោកស្រី Nancy Pelosi និងលោក Chuck Schumer ដែល​ជា​ប្រធាន​ក្រុមបក្សប្រជាធិបតេយ្យ​នៅ​សភា និង​​ព្រឹទ្ធសភា ស្តីពីការផ្តល់មូលនិធិដល់រដ្ឋាភិបាលនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សប្រជាធិបតេយ្យ បានលើកទ្បើងថា ពួកគេនឹងចរចារ ជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋ ជំនួសវិញ។

សូមជំរាបថា ការលុបចោលកិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមដ៏ធំមួយ នៅក្នុងខែនេះ សម្រាប់គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងនៅអគារវិមានសភាកាពីតូល៕

មតិយោបល់