ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

ការស្លាប់ដោយសារថត Selfie កើនឡើងជាសន្សឹមៗជុំវិញពិភពលោក

selfie1

តួលេខនៃមនុស្សស្លាប់កាន់តែច្រើន កំពុងកើនទ្បើងសន្សឹមៗ ដោយសារការថតរូប Selfie។ ជាការកត់សម្គាល់ និង ការទប់ស្កាត់ការថតរូប Selfie នេះ បានរកឃើញថា មានមនុស្ស ១២៧ នាក់ហើយ ត្រូវបានស្លាប់ ក្នុងរយៈពេល ២៩ ខែគិតត្រឹមចុងខែកញ្ញា ខណៈដែលពួកគេព្យាយាមថតរូប Selfie នៅឯតំបន់គ្រោះថ្នាក់ ដើម្បីទទួលបានការចាប់អារម្មណ៍ ហើយភាគច្រើននៃការស្លាប់់លើសលុបនេះ បើតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា វាកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដែលមនុស្ស ៧៦ នាក់បានស្លាប់ ហើយនៅក្នុងសហរដ្ឋអាមេរិកមានអ្នកស្លាប់ចំនួន ៨ នាក់ផងដែរ។ មានមតិជាច្រើន បានលើកទ្បងជុំវិញប្រធានបទ Selfie Deaths បានកំណត់ថា ការស្លាប់បណ្តាលមកពីការថតរូបដោយបុគ្គល ឬជាក្រុម ដែលការថតនោះ គឺព្យាយាមថតគេចពីអ្នកដទៃ មិនឲ្យចូលកាមេរ៉ាពេលកំពុងថត ក៏ត្រូវបានធ្លាក់ចុះពីទីតាំងខ្ពស់ដូចជា អាគារ ឬ ភ្នំ។

បើយោងទៅតាមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Carnegie Mellon ក្នុងទីក្រុង Pennsylvania និង សកលវិទ្យាទាំង២ ក្នុងប្រទេសឥណ្ឌា បានលើកឡើងថា ការស្លាប់ផ្សេងៗ អាចកើតមានឡើង នៅលើផ្លូវរថភ្លើង ផងដែរ ហើយពួកគេបានរកឃើញថា ការថតរូប Selfie នៅលើផ្លូវរថភ្លើងវាជានិន្នាការថ្មីមួយ តាមរយៈពួកអ្នកថតរូប Selfie ដោយផ្ទាល់បានបង្ហើបប្រាប់ថា ការ បង្ហោះរូបភាព ដែលឈរនៅលើខ្សែផ្លូវរត់ភ្លើង ជាមួយមិត្តសំទ្បាញ់របស់យើង វាមានភាពរ៉ូមែនទិក (Romantic) ណាស់ និងជាការបញ្ជាក់ពី មិត្តភាពមិនប្រែប្រួលផងដែរ៕

មតិយោបល់