ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ចេញបញ្ជាផ្ទាល់ក្នុងសមយុទ្ធបាញ់កាំភ្លើងត្បាល់

ព្យុងយ៉ាង: មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រនេះ បានដឹកនាំសមយុទ្ធបាញ់គ្រាប់កាំភ្លើងត្បាល់ នៅពេលដែលលោកត្រួតពិនិត្យកងទ័ព ដែលឈរជើងនៅខ្សែបន្ទាត់ជួរមុខភាគខាងលិចប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក គីម ខណ:កំពុងត្រួតពិនិត្យកងទ័ពផ្នែកការពារ នៅតំបន់ Mahap Islet ភាគខាងលិចប្រទេស លោកបានចេញបញ្ជាដ៏ភ្ញាក់ផ្អើលមួយគឺឲ្យផ្នែកកាំភ្លើងត្បាល់បើកការបាញ់ប្រហារ ទៅទីតាំងនាវាជើងទឹក។

នៅក្នុងការចុះត្រួតពិនិត្យទ័ព និងចេញបញ្ជាដោយផ្ទាល់ក្នុងសមយុទ្ធបាញ់គ្រាប់កាំភ្លើងត្បាល់នោះ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានពេញចិត្តជាខ្លាំងចំពោះលទ្ធផលនៃការបាញ់ប្រហារនោះ ហើយលោកក៏បានជូនអំណោយជាកែវយិត កាំភ្លើងស្វ័យប្រវត្តិមួយដើម និងកាំភ្លើងយន្តមួយដើមដល់នាយទាហានទាំងនោះផងដែរ៕

w3-nkdrills-a-20140430

bm-21-and-130mm-fire-drill-2013-reuters-02

មតិយោបល់