ប៊ីប៊ីស៊ីៈ ការតវ៉ាសម្រាប់យប់ថ្ងៃទី២ នៅក្នុងសហរដ្ឋអាម៉េរិក ប្រឆាំងនឹងប្រធានាធិបតីដែលទើបជាប់ឆ្នោតគឺលោក ដូណាល់ ត្រាំនោះ នៅពេលនេះ បានឈានទៅដល់ការប្រើអំពើហិង្សាហើយនៅទីក្រុង Portland និងទីក្រុង Oregon។
យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមបាតុករជាច្រើនពាន់នាក់ បាននាំគ្នាប្រមូលផ្តុំគ្នានៅកណ្តាលក្រុងភាគខាងលិច ហើយមួយបាតុករមួយចំនួន បាននាំគ្នាវាយកំទេចហាងលក់ទំនិញ និងវាយបំបែកកញ្ចក់រថយន្ត, គប់ដបសាំងភ្លើង និងដុតជ័រផងដែរ។
ពាក់ព័ន្ធនឹងការតវ៉ានេះដែរ ប៉ូលិសអាម៉េរិក បានប្រកាសថា គេបានចាប់ខ្លួនមនុស្ស ២៩នាក់ ហើយបាតុកម្មនៅក្នុងទីក្រុងផ្សេងទៀតរបស់អាម៉េរិកគឺមានទំហំតូចជាងបាតុករដែលបានធ្វើឡើងកាលពីថ្ងៃពុធ៕
មតិយោបល់