ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ នៅថ្ងៃពុធនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស០៦នាក់ ត្រូវបានស្លាប់ និងជាច្រើនអ្នកទៀតរងរបួស ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារ ដ៏សន្ធរសន្ធៅមួយ នៅភាគខាងលិចរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
អគ្គិភ័យនេះ បានផ្ទុះឡើងនៅសណ្ឋាគារ Bindal Palaza នៅស្រុក Gondia ដែលសាកសពមនុស្ស ០៦ នាក់ ត្រូវបានក្រុមជួយសង្គ្រោះនាំចេញពីសណ្ឋាគារ។
តាមអះអាងពីមន្ត្រី បានឲ្យដឹងថា ចំនួនមនុស្សស្លាប់អាចនឹងមានកើនឡើង នៅពេលក្រោយ ខណៈដែលការភ័យខ្លាចថា មានមនុស្សជាច្រើននាក់ បានជាប់នៅខាងក្នុងសណ្ឋាគារ៕

មតិយោបល់