ព័ត៌មានអន្តរជាតិ

មនុស្ស ០២លាននាក់ រំពឹងថា នឹងចូលរួមប្រឆាំងលោកស្រី ផាក នៅទូទាំងប្រទេសកូរ៉េខាងត្បូង

សេអ៊ូលៈ មនុស្សចំនួនប្រហែល ០២លាននាក់ មានទាំងស្រី ប្រុស និងក្មេងផងដែរ រំពឹងថានឹងចូលរួមប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាល នៅទូទាំងប្រទេសកូរ៉េខាងត្បូង ទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ លាលែងពីតំណែង ជុំវិញរឿងអាស្រូវអំពើពុករលួយ។

យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ការប្រមូលផ្តុំលើកទី៥ ប្រឆាំងនឹងលោកស្រី ផាក នឹងត្រូវធ្វើឡើងនៅទីលាន Gwanghwamun កណ្តាលទីក្រុង សេអ៊ូល និងនៅ ៥០ទីតាំងផ្សេងទៀតនៅទូទាំងប្រទេស។ ក្រុមអ្នករៀបចំបានរំពឹងថា បាតុករច្រើនជាង ១,៥លាននាក់ នឹងចូលរួមនៅទីក្រុង សេអ៊ូល ហើយសរុបបាតុករដែលមាននៅទូទាំងប្រទេសគឺមានទាំងអស់ ២លាននាក់៕

650tractor%e1%9e%ae

មតិយោបល់