ប្រេស៊ីល: ប៉ូលិសប្រេស៊ីលបានចាប់ផ្តើមប្រតិបត្តិការដោយទទួលបានជោគជ័យក្នុងការចាប់យកមនុស្ស ៦នាក់ក្នុងចំណោម ៣៣នាក់ ដែលបានជាប់ពាក់ព័ន្ធនៅក្នុងក្រុមក្មេងទំនើងពីបទរំលោភក្មេងស្រីអាយុ ១៦ឆ្នាំ ម្នាក់ កាលពីថ្ងៃទី២១ ឧសភានេះ ហើយករណីនេះ បានធ្វើឲ្យអាមេរិកខាងត្បូងតក់ស្លុតទូទាំងប្រទេស។
ប៉ូលិសបានបង្ហាញតាមរយៈការចេញផ្សាយកាសែតមួយថា ប្រតិបត្តិការនេះមានបំណងដើម្បីរកឱ្យឃើញនិងរក្សាកុំព្យូទ័រនិងទូរស័ព្ទដៃរបស់អ្នកដែលត្រូវបានចោទប្រកាន់ចំពោះការចូលរួមក្នុងការរំលោភសេពសន្ថវៈ ដែលបានកើតឡើងនៅក្នុងសង្កាត់ Sao Jose Operarioនៅតំបន់ភាគខាងលិចទីក្រុង Rio de Janeiro។
ករណីរំលោភសេពសន្ថវៈនេះ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីប្រទេសប្រេស៊ីលបានប្រកាសជាសាធារណៈថា ត្រូវតែចាប់ខ្លួនមនុស្ស ៣៣នាក់ ដែលបានចាប់រំលោភក្មេងស្រីវ័យជំទង់ កាលពីពេលថ្មីៗនេះ នៅតំបន់ក្រីក្រដែលមានប្រជាជនច្រើននៅភាគខាងលិចទីក្រុង Rio de Janeiro។ បើយោងតាមការផ្តល់ព័ត៌មានដោយអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះនេះត្រូវបានចូលរួមក្នុងពិធីជប់លាងនៅក្នុងតំបន់នោះ រួមជាមួយមិត្តប្រុសរបស់នាងនិងមិត្តភក្តិមួយចំនួនទៀត មុនពេលហេតុការណ៍នេះបានកើតឡើង។
ករណីនេះបានកើតឡើងបន្ទាប់ពីជនរំលោភជាច្រើននាក់ បានថតរូបវីដេអូ ខណៈពេលដែលនាងត្រូវបានរំលោភបំពាន។ ហើយពួកគេបានបង្ហោះរូបទាំងនោះចូលទៅក្នុងបណ្តាញសង្គម ដែលជាហេតុបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។ ក្មេងស្រីនេះត្រូវបានគេដាក់ថ្នាំ មុនពេលរឿងនោះវាបានកើតឡើង នៅថ្ងៃបន្ទាប់នៅពេលដែលក្មេងស្រីនេះភ្ញាក់ឡើង ឃើញអាក្រាតនិងហូរឈាម ពេលនោះហើយទើបក្មេងស្រីរូបនេះ បានចងចាំនូវអ្វីដែលបានកើតឡើងចំពោះខ្លួន៕


មតិយោបល់