ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងអះអាងជាថ្មីថា ទណ្ឌកម្មទាំងអស់ប្រឆាំងនឹងគុយបា គួរតែត្រូវដកចេញ

ANTANANARIVO: ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ បានបញ្ជាក់ជាថ្មីនៅថ្ងៃសៅរ៍ថា ទណ្ឌកម្មទាំងអស់ដែលសហរដ្ឋអាម៉េរិកដាក់ប្រឆាំងនឹងប្រទេស គុយបា គួរតែត្រូវដកចេញទាំងស្រុង។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រោយការស្លាប់របស់លោក Fidel Castro ដែលជាអតីតមេដឹកនាំគុយបា, លោក ហូឡង់ បានលើកឡើងបែបនេះ អំឡុងពេលសន្និសីទសារព័ត៌មាន បន្ទាប់ពីបើកកិច្ចប្រជុំកំពូល Francophonie លើកទី១៦ នៅទីក្រុង អង់តាណាណារីវ ប្រទេស ម៉ាដាហ្គាស្កា។

លោកថា «ទោះជាយ៉ាងណាក៏ដោយ ជារឿយៗខ្ញុំតែងតែរិះគន់ប្រទេស គុយបា លើបញ្ហាសិទ្ធិមនុស្ស, ខ្ញុំតែងតែបានពិចារណាចំពោះការសម្រេចដាក់ទណ្ឌកម្មដោយឯកតោភាគីលើប្រទេសនេះ។ ក្រៅពីប្រវត្តិសាស្រ្ត វាជាអនាគតដែលត្រូវគិត»។

លោក ហូឡង់ បន្ថែមថា លោកចង់បញ្ជាក់ជាថ្មីថា បន្ទាប់ពីបានដឹងពីការស្លាប់របស់លោក Fidel Castro ទណ្ឌកម្មទាំងអស់ដែលដាក់លើប្រទេសគុយបា គួរតែត្រូវដកចេញ គឺដកចេញទាំងស្រុងតែម្តង៕

hollande

មតិយោបល់