ព័ត៌មានអន្តរជាតិ

ស្ថាប័នពីរ នឹងជួល​ប្រជាជនកម្ពុជា​ឲ្យរកចំណូលតាមរយៈការអភិរក្សសត្វស្លាប

សមាគមអនុរក្សសត្វព្រៃ The Wildlife Conservation Society សហការជាមួយ Ibis Rice ក្នុងប្រទេសកម្ពុជា បានជួប្រជាជនកម្ពុជាក្នុងការរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ដោយជួលប្រជាពលរដ្ឋអនុរក្សសត្វព្រៃ ជាពិសេសសត្វស្លាប ។

បច្ចុប្បន្ននេះ គំរោងបានជួលគ្រួសារជាង ៨០០ គ្រួសារហើយ ដែលស្ថិតក្នុង ១៣ភូមិ ក្នុងប្រទេសកម្ពុជា ហើយគំរោងទាំងមូលរបស់ The Wildlife Conservation Society មានទាំងអស់ ៩០ កន្លែង នឹងអាចបន្ថែមរហូតដល់ ១០០ កន្លែង ដែលក្រៅពីកម្ពុជា មានការសហការទៅប្រទេស អាល្លឺម៉ង់ និង ប្រទេសនានា ក្នុងសកលលោក ។

សូមបញ្ជាក់ផងដែរថា The Wildlife Conservation Society ឬ WCS ជាភ្នាក់អភិរក្សសត្វព្រៃធំជាងគេនៅលើសកលលោក ហើយប្រសិនបើលោកអ្នកអាចមានចំណាប់អារម្មណ៍ចូលរួមអនុរក្សជាមួយ WCS អាចទំនាក់ទំនងតាមគេហទំព័រផ្លូវការបាន ៕

%e1%9e%a2%e1%9e%97%e1%9e%b7%e1%9e%9a%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%8f%e1%9f%92%e1%9e%9c%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94-1 %e1%9e%a2%e1%9e%97%e1%9e%b7%e1%9e%9a%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%8f%e1%9f%92%e1%9e%9c%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94-2 %e1%9e%a2%e1%9e%97%e1%9e%b7%e1%9e%9a%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%8f%e1%9f%92%e1%9e%9c%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94-3 %e1%9e%a2%e1%9e%97%e1%9e%b7%e1%9e%9a%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9f%e1%9e%8f%e1%9f%92%e1%9e%9c%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94-4

មតិយោបល់