ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសនៅអាហ្វហ្គានីស្ថាន សម្លាប់ពួកសកម្មប្រយុទ្ធ ៤០នាក់

អាហ្វហ្គានីស្ថានៈ បើតាមអាជ្ញាធរក្នុងខេត្ត នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា វាយប្រហារតាមដែនអាកាស ដោយកម្លាំងរដ្ឋាភិបាល ប្រឆាំងនឹងពួកតាលីបង់ នៅខេត្តម៉ាសអេស បានសម្លាប់ពួកសកម្មប្រយុទ្ធ ៤០ នាក់ ខណៈដែល ៤៥ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិនហួ ចេញផ្សាយនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦។

ការវាយប្រហារនេះ បានធ្វើឡើងដើម្បីប្រឆាំងនឹងក្បួនរថយន្តពួកតាលីបង់ ក្នុងតំបន់ Tarikh Nawar ស្ថិតនៅរវាងស្រុក Marja និង Nawa កាលពីល្ងាចថ្ងៃអាទិត្យ នេះបើតាមសេចក្តីថ្លែងការណ៍បានអះអាង។

ក្នុងសេចក្តីថ្លែងការណ៍ដដែរ បានបន្ថែមថា ក្បួនរថយន្តពួកតាលីបង់ធ្វើដំណើរពីស្រុក Nawa ទៅ Marja ក្នុងគោលបំណងដើម្បីប្រយុទ្ធនឹងកងកម្លាំងរដ្ឋាភិបាល ប៉ុន្តែត្រូវកងកម្លាំងរដ្ឋាភិបាល បើកការវាយប្រហារ ការពារជាមុន ដោយបានបំផ្លាញក្បួនរថយន្ត និងផែនរបស់ពួកគេថែមទៀត៕

2603-017

មតិយោបល់