ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថៃ ប្រកាសមិនអត់ឱនឲ្យសារព័ត៌មាន BBC ថៃ ខណៈប្រមាថព្រះរាជា

ឧបនាយករដ្ឋមន្ត្រី ប្រាវីតវង្ស ស៊ូវ៉ាន់ បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលថៃនឹងមិនអត់ឱនឲ្យភា្នក់ងារសារព័ត៌មាន BBC ថៃ ចំពោះការចេញផ្សាយព័ត៌មានប្រមាថទៅលើរបបរាជានិយម ដែលបង្ហាញភាពប្រមាថព្រះជេស្តា នឹងបង្ខូចកេរ្ដិ៍ឈ្មោះប្រទេសនោះ។

សារព័ត៌មាន BBC ថៃបានចេញផ្សាយអត្ថបទមួយចំនួននាពេលថ្មីនេះ ស្ដីអំពីបទវិភាគប្រទេសថៃ នៅក្នុងរបបរាជាធិបតេយ្យ និងការឡើងគ្រងរាជ្យ​របស់ ស្តេច​ មហាវិច្ឆិរា ឡុងកន រួមទាំងរឿងអាស្រូវរបស់ទ្រង់ផងដែរ រហូតព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសកម្មជននិស្សិតនានា ជាហេតុបណ្ដាលឲ្យមានការចាប់ខ្លួន និសិ្សតម្នាក់ដែលបានបង្ហោះព័ត៌មាននោះនៅលើ ហ្វេស ប៊ុក ។

គួរបញ្ជាក់ផងដែរថា សារព័ត៌មាន BBC ថៃ ត្រូវបានបណ្ដេញចេញពីប្រទេសថៃ ម្ដងរួចមកហើយដែរ ព្រោះដោយការមិនពេញព្រះទ័យរបស់ ស្តេច មហាវិច្ឆិរា ឡុងកន រីឯ ចំពោះនិសិ្សតដែលត្រូវបានប៉ូលិសចាប់ខ្លួននោះ ត្រូវបានមេធាវីការពារក្ដីកំពុងរកដំណោះស្រាយ ក៏ប៉ុន្ដែ ក្នុងការសម្រួលមកនៅក្រៅការឃុំឃាំង ត្រូវបង់ប្រាក់ពិន័យ ៤០ ម៉ឺនបាត ផងដែរ ៕


ប្រភព៖ nationmultimedia

មតិយោបល់