ព័ត៌មានអន្តរជាតិ

UN៖ នៅស៊ីរីបុរស និងក្មេងប្រុសរាប់រយនាក់ ទំនងជាបាត់ខ្លួន ខណៈធ្វើដំណើរឆ្លងកាត់តំបន់ពួកឧទ្ទាមកាន់កាប់

ស៊ីរីៈ មន្រ្តីអង្គការសហប្រជាជាតិ (UN) បាននិយាយថា បុរស និងក្មេងប្រុសរាប់រយនាក់ ទំនងជាបានបាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើដំណើរឆ្លងកាត់តំបន់ ដែលពួកឧទ្ទាមកាន់កាប់នៅទីក្រុងអាឡេប៉ូ ចូលទៅក្នុងទឹកដីរបស់រដ្ឋាភិបាល ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយការប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសម្ព័ន្ធមិត្ត ជាមួយពួកឧទ្ទាមជាច្រើនដងកន្លងមក នៅចុងសប្តាហ៍ថ្មីៗនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានរឹបអូសផ្នែកភាគខាងកើតនៃទីក្រុងអាទ្បេប៉ូ យ៉ាងហោចណាស់ ៨៥% ពីពួកឧទ្ទាមមកកាន់កាប់វិញ។

ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា ជនស៊ីវិលរាប់ម៉ឺននាក់ បាននាំគ្នាភៀសខ្លួនចេញពីតំបន់កំពុងមានជម្លោះទាំងនោះ ដែលមកទល់ពេលនេះ មនុស្សកើនដល់ ១០.៥០០ នាក់ហើយ បានរត់គេចខ្លួន អំឡុងពេលការផ្អាកឈប់បាញ់គ្នា កាលពីថ្ងៃព្រហស្បតិ៍។

មន្រ្តី UN បានឲ្យដឹងថា ពួកឧទ្ទាមបានរារាំងជនស៊ីវិលទាំងនោះ មិនឲ្យធ្វើដំណើរចាកចេញពីតំបន់ដែលខ្លួនកាន់កាប់ទ្បើយ៕

មតិយោបល់