ព័ត៌មានកីឡា

ក្រសួងការងារ ផ្តួលជើងឯកឆ្នាំចាស់ គ្រងជើងឯកពានរង្វាន់អន្តរក្រសួងឆ្នាំ២០១៦

ក្រុមបាល់ទាត់ក្រសួងការងារ បានយកឈ្នះជើងឯកឆ្នាំចាស់ ក្រសួងសុខាភិបាល ដោយបាល់ពេណាល់ទីកាត់សេចក្តី ៥-៣ ដើម្បីគ្រងជើងឯកពានរង្វាន់អន្តរក្រសួងលើកទី៤ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ម្សិលមិញ នៅទីលាន Premium Sport Club ។

រៀបតែរបូតឱកាសលើកពានទៅហើយ ក្រសួងកាងាររកបានគ្រាប់បាល់តាមស្មើ ២-២ វិញ នៅវិនាទីចុងក្រោយ ដោយអ្នកចាំទីជាអ្នកឡើងអុកក្បាលបញ្ចូលទី។ ឈានដល់វគ្គពេណាល់ទីកាត់សេចក្តី ក្រសួងការងារបានបន្តដាក់សម្ពាធ រហូតឈ្នះដោយលទ្ធផល ៥-៣ តែម្តង។

ក្រោយឈ្នះពានជាលើកទី១នេះ គ្រូបង្គោល ស៊ុម វណ្ណា ថ្លែងថា៖ « វាជាជោគជ័យដ៏ល្អរបស់ក្រសួង ដែលក្រុមកាងារ កីឡាករ និងថ្នាក់ដឹកនាំ មានឆន្ទៈរួមគ្នាដើម្បីដណ្តើមជើងឯកនេះ។ យើងសប្បាយមែនទែន ចំពោះលទ្ធផលដ៏ប្រសើរនេះ។ ពាននេះ សម្រាប់ក្រសួងយើងទាំងមូលតែម្តង។»

មតិយោបល់