ព័ត៌មានអន្តរជាតិ

សង្គ្រាមអាវុធនុយក្លេអ៊ែរ នឹងមិនផ្ទុះទ្បើងនោះទេ បើទោះបីមានជម្លោះក្ដៅគគុក រវាងអាមេរិក និងកូរ៉េខាងជើង

អាមេរិកៈ លោក Mike Pompeo នាយកភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាលរបស់អាមេរិក (CIA) កាលពីថ្ងៃអាទិត្យ បានអះអាងថា នឹងមិនមានការប្រឈមមុខជាមួយអាមេរិក ដោយកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារនោះទេ ហើយលោកក៏បាននិយាយដែរថា គ្មានអ្វីត្រូវភ្ញាក់ផ្អើលទ្បើយ បើសិនក្រុងព្យុងយ៉ាង ធ្វើតេស្តមីស៊ីលមួយផ្សេងទៀតនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងរបស់លោក Pompeo បានធ្វើទ្បើង១សប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងប្រើវិធានការក្ដៅៗ ប្រសិនបើកូរ៉េខាងជើង បន្តគំរាមកំហែងដល់សហរដ្ឋអាមេរិក ជាមួយអាវុធនុយក្លេអ៊ែរ ខណៈក្រុងព្យុងយ៉ាង ក៏បានឆ្លើយតបទៅវិញ ដោយការប្រកាសពីផែនការវាយប្រហារគ្រាប់មីស៊ីល ឆ្ពោះទៅមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាមផងដែរ។

លោក Mike Pompeo បានបន្ថែមថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ចំពោះការគំរាមគំហែងនាពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកបានព្រមានទៅកូរ៉េខាងជើងថា «ការអត់ធ្មត់ជាយុទ្ធសាស្ត្រ របស់អាមេរិក បានដល់ទីបញ្ចប់ហើយ»៕

មតិយោបល់