ព័ត៌មានអន្តរជាតិ

អាមេរិក៖ អាចមានការធ្វើភារវកម្ម នៅថ្ងៃចូលស្បថ​​កាន់​តំណែង​របស់លោក Trump

អាមេរិកៈ ប្រតិបត្តិការ​សន្តិសុខ​ ត្រូវ​បានរៀប​ចំ​ឡើង​រួច​រាល់​បាន​យ៉ាង​ល្អ​មួយ​ខែ​ មុន​នឹង​លោក​ Donald Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ក្រុម​បាតុករ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះបើយោងតាមសារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

​នៅថ្ងៃស្បថចូលកាន់តំណែងនេះ ប្រធានធិបតី​ជាប់​ឆ្នោតលោក Trump និង​លោក​អនុ​ប្រធានាធិបតី​ Mike Pence នឹងត្រូវ​ចេញ​ដំណើរ​ពី​ព្រះវិហារ St.John រួចបន្ទាប់​មក​ពួក​គេ​នឹង​ឆ្ពោះ​ទៅ​កាន់​សេតវិមាន ​ដើម្បី​ជួប​ជា​មួយ​នឹង​លោក​ប្រធានាធិបតី Barack Obama ដែល​នឹង​ចប់​អាណត្តិ​ ដោយ​លោក​នឹង​ប្រគល់​សោរ​សេតវិមាន​ដល់​លោក Trump។

បន្ទាប់ពីចុះ​ហត្ថលេខា​លើ​ឯកសារ​រដ្ឋបាល​នានា ក្បួន​ដង្ហែរ​រថយន្ត​នឹង​ចេញ​ដំណើរ​ពី​សេតវិមាន​ឆ្ពោះ​ទៅ​កាន់​អាគារ​រដ្ឋសភា​ដើម្បី​ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការនៅថ្ងៃទី២០​ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕

មតិយោបល់