អាមេរិក: ភ្លើងឆេះព្រៃបានរាលដាលដល់ទំហំ ប្រហែល ១៥២ គីឡូម៉ែត្រការ៉េហើយកាលពីព្រឹកថ្ងៃអង្គារ បើប្រៀបធៀបជាមួយនឹងទំហំឆេះនៅរសៀលថ្ងៃពុធបានកើនឡើង១៣ភាគរយ។ នេះបើយោងតាមសារព័ត៌មានស៊ីហួ ចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។
ក្រុមពន្លត់អគ្គិភ័យជាង ៣.០០០ នាក់ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះ ហើយក្រុមជួយសង្គ្រោះ ជាច្រើននាក់ បានជួយជម្លៀសប្រជាជន ២០.០០០នាក់ សម្ភារៈ និងសត្វចិញ្ចឹមជាច្រើនចេញពីកន្លែងភ្លើងឆេះ។
នាយកដ្ឋានព្រៃឈើប្រចាំតំបន់បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីប្រហែល ៩.០០០ហិកតា នៅទិសបូព៌ាក្នុងប្រទេសរុស្ស៊ី ដែលវាបានឆាបឆេះអស់រយៈពេលជាង ២៤ម៉ោងកន្លងមក ហើយ។
សូមជម្រាបថា កាលពីថ្ងៃចន្ទមាន មនុស្សម្នាក់បានស្លាប់ និងផ្ទះយ៉ាងហោចណាស់១៨ខ្នង ត្រូវបានភ្លើង ឆាបឆេះ និងមនុស្សរាប់ពាន់នាក់ស្ថិតនៅក្រោមការគំរាមកំហែងរបស់ភ្លើងឆេះព្រៃក្នុងរដ្ឋ California៕
មតិយោបល់