កេនយ៉ា: ចំនួនអ្នកស្លាប់ដែលបានរលំអគារ នៅរដ្ឋធានីណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា កាលសប្តាហ៍មុន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងបានកើនដល់ ២៦នាក់ បន្ទាប់ពីសាកសពបីនាក់ទៀត ត្រូវបានយកចេញពីកំទេចកំទី។
អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMU) បានឲ្យដឹងថា សាកសពបន្ថែមទៀត ត្រូវបានរកឃើញ ៣យប់ចុងក្រោយនេះ។ ប្រាំបួននាក់ត្រូវបានសង្គ្រោះផងដែរ ដែលនៅរស់ពីគំនរបាក់បែក និងម្នាក់ទៀតត្រូវបានរកឃើញថាស្លាប់។ រហូតមកដល់ពេលនេះ មនុសុ្ស១៣៦នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងនោះនៅរស់មានចំនួន ២៦នាក់ ដោយឡែកចំនួន ៩៣នាក់ទៀតកំពុងបាត់ខ្លួន។
កាកបាទក្រហមកេនយ៉ា (KRCS) បានបញ្ជាក់ថា គ្រួសារចំនួនប្រមាណ ២០០គ្រួសារ បានរងផលប៉ះពាល់ ហើយបច្ចុប្បន្នកំពុងបោះតង់នៅក្នុងភូមិ Kinyago៕
មតិយោបល់