ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសយ៉ករាប់រយនាក់ នឹងត្រូវដាក់ពង្រាយបន្ថែមទៀត បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកនៅទីក្រុងញូវយ៉ក

អាមេរិកៈ ប៉ូលិសរដ្ឋ និងកងទ័ពឆ្មាំជាតិជិត ១.០០០ នាក់ ត្រូវបានដាក់ពង្រាយ ខណៈដែលអាជ្ញាធរបាន ប្តេជ្ញាថា នឹងតាមចាប់អ្នកនៅពីក្រោយខ្នងការវាយប្រហារ ដោយបំផ្ទុះគ្រាប់នៅកណ្ដាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៦។

យ៉ាងហោចណាស់មនុស្ស ២៩នាក់ បានរងរបួស ក្នុងការផ្ទុះនេះ ស្ថិតនៅកន្លែងមមាញឹកសង្កាត់ Chelsea កាលពីយប់ថ្ងៃសៅរ៍។

គួរបញ្ជាក់ដែរថា ការបំផ្ទុះគ្រាប់បែកនេះ បើតាមក្រុមមន្ត្រីបានអះអាងថា វាជាសកម្មភាពភេរវកម្មមួយ ប៉ុន្តែរហូតមកដល់ពេលមិនទាន់មានភស្តុតាងថា អាចពាក់ព័ន្ធនឹងអំពើភេរវកម្មអន្ដរជាតិនៅទ្បើយទេ៕

hundreds-of-extra-ny-police-deployed-after-manhattan-bombing

មតិយោបល់