ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា លោកនឹងបញ្ឈប់ការលេងល្បែងអនឡាញទាំងអស់ នៅក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។
លោក Duterte បានលើកទ្បើងបែបនេះ ខណៈពេលដែលរដ្ឋាភិបាល បានប្រកាសថវិកាសម្រាប់ឆ្នាំ ២០១៧ ខាងមុខ នឹងផ្តោតយ៉ាងខ្លាំងទៅលើវិធានរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែលោកមិនបានកំណត់រយៈពេល អំពីសេចក្ដីលម្អិតលើវិសាលភាពរបស់វានោះទេ។
អតីតចៅហ្វាយក្រុងរូបនេះ បាននិយាយថា ខ្លួនកំពុងមានការព្រួយបារម្ភជាខ្លាំង អំពីការកើនទ្បើងនៃឧស្សាហកម្មល្បែងអនឡាញ ក្នុងប្រទេស។
គួរបញ្ជាក់ដែរថា ឧស្សាហកម្មល្បែងនៅហ្វីលីពីន ជាផ្នែកមួយពេញនិយមលេងបំផុតនៅអាស៊ី ដោយបានទាក់ទាញក្រុមហ៊ុនបរទេសអនឡាញជាច្រើន រយៈពេល ១០ចុងក្រោយនេះ ដើម្បីមកវិនិយោគលើវា រាប់ពាន់លានដុល្លារ នៅក្នុងរមណីយដ្ឋានកាស៊ីណូ៕
មតិយោបល់