តាមរយៈការនឹកឃើញបង្កើតនូវក្រុមតន្ត្រីថ្មីមួយឈ្មោះ ថា «ជួបគ្នាម្តងទៀត» កំពុងសាងនូវភាពល្បីល្បាញ និងផ្ទុះយ៉ាងខ្លាំងលើអនឡាញ ជាពិសេស បណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមនេះ បានលើកយកបទចាស់ៗ របស់តារាចម្រៀងជំនាន់ដើម មកច្រៀងឡើងវិញ ហើយសំឡេងទៀតសោតក៏ដូចទៅនឹងតារាចម្រៀង លោកស្រី ប៉ែន រ៉ន ។
កញ្ញា មេត្តា ដែលជាក្រុមច្រៀង «ជួបគ្នាម្តងទៀត» ហើយមានសំនៀងដូចទៅនឹងអ្នកស្រី ប៉ែន រ៉ន កំពុងធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាចែករំលែកខ្ទង់ពាន់ K នៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោក ស៊ីន ច័ន្ទជេដ្ឋា ដែលជាអ្នករៀបចំកម្មវិធី និងក៏ជាអ្នកចម្រៀង ច្រៀងបទចាស់សម័យដើម បានប្រាប់ឲ្យ Post News ដឹងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ឲ្យដឹងថា ការបង្កើតផេកក៏ដូចជាវង់តន្ត្រី «ជួបគ្នាម្តងទៀត» គឺក្នុងគោលបំណង គ្រាន់តែជាការំលឹកឡើងវិញ និង អភិរក្សនូវបទពីដើម ។ លោកថា ក្នុងវង់តន្ត្រីនេះ គឺមានគ្នា ៤ទៅ ៥នាក់ លក្ខណៈគ្រួសារបងប្អូននោះទេ វាមិនមានលក្ខណៈធំដុំអីនោះទេ ដោយបង្កើតវាឡើងជិត១ឆ្នាំទៅហើយ។
លោក ថាសម្រាប់គោលបំណងទៅថ្ងៃមុខ លើវង់តន្ត្រីនេះ លោកមិនទាន់មានគម្រោងអ្វីធំដុំ ជាងនេះនោះទេ តែក៏អរគុណ ដល់ទស្សនិកជនទាំងអស់ ដែលបានគាំទ្រទៅលើផេករបស់លោក ហើយលោកនឹងបន្តបង្កើតកម្មវិធីនេះទៀត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន៕
លោក ស៊ីន ច័ន្ទជេដ្ឋា
ទស្សនាវីដេអូច្រៀងពិត របស់កញ្ញា មេត្តា និង លោក ស៊ីន ច័ន្ទជេដ្ឋា៖
https://www.youtube.com/watch?v=A-8s0vGegSk
https://www.youtube.com/watch?v=uxQAzXK51TI
https://www.youtube.com/watch?v=TkwZVpj_R2Y&feature=youtu.be
មតិយោបល់