រុស្ស៊ីៈ រយៈពេល ២៥ឆ្នាំកន្លងទៅ ដែលសហភាពសូវៀតបានរលាយបាត់ជាផ្លូវការ នៃលទ្ធិកុម្មុយនិស្តនៅទ្វីបអឺរ៉ុបហើយសករាជថ្មីនៃលទ្ធិប្រជាធិបតេយ្យ សេរីនិយមតាមបែបលោកខាងលិច បានជ្រាបចូលទូទាំងតំបន់ ដែលកាលពីពេលមុន វាត្រូវបានបែងចែកដោយអ្វី ដែលហៅថាវាំងននដែកសហភាពសូវៀត។
ទង់ជាតិរបស់សូវៀត ត្រូវបានបញ្ចុះនៅវិមានក្រឹមឡាំងជាលើកចុងក្រោយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ជានិមិត្តរូបនៃការបញ្ចប់ការត្រួតត្រារបស់កុម្មុយនិស្តនៅក្នុងតំបន់ ដែលកាលពី២ឆ្នាំមុនបានធ្វើឲ្យរង្គោះរង្គើរដ្ឋាភិបាលផ្តាច់ការផ្សេងៗទៀត ដែលបានបង្កើតឡើងដោយរដ្ឋាភិបាលក្រុងមូស្គូ។ អឺរ៉ុបសព្វថ្ងៃនេះមានមុខមាត់ផ្សេង។
លោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍នៅឯពិធីមួយក្នុងឆ្នាំ២០១៤ ដែលកត់សម្គាល់ពីខួបនៃការដួលរលំជញ្ជាំងទីក្រុងបែរឡាំងថា «ការដួលរលំជញ្ជាំងទីក្រុងបែរឡាំងបានបង្ហាញប្រាប់យើងទាំងអស់គ្នាថា ក្ដីសុបិន្តអាចក្លាយទៅជាការពិត»។
ប្រទេសនានាដែលលេចចេញពីការត្រួតត្រារបស់សូវៀតបានស្វះស្វែងងាកចេញពីប្រព័ន្ធផ្តាច់ការកុម្មុយនិស្ត ហើយចូលរួមនៅក្នុងតំបន់អឺរ៉ុបខាងលិច ដើម្បីទទួលបានអត្ថប្រយោជន៍ពីការជឿនលឿន ក្នុងប្រព័ន្ធទីផ្សារសេរី។ ប្រទេសហុងគ្រី ប៉ូឡូញ និងសាធារណរដ្ឋឆែក បានធ្វើយុទ្ធនាការឯកជនភាវូបនីយកម្ម និងកំណែទម្រង់ខាងនយោបាយ ដែលអាចឲ្យប្រទេសទាំងនោះចូលក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ធ្វើឲ្យរុស្ស៊ីខឹងជាខ្លាំង នឹងបង្កឲ្យមាន រនាំងសេដ្ឋកិច្ចផង នៅពេលនោះ៕

មតិយោបល់