មីយ៉ានម៉ាៈ អ្នកប្រឹក្សាផ្នែកច្បាប់របស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា (NLD) និងអ្នកការពារសិទ្ធមនុស្ស
ជាតិភាគតិចមូស្លីមលេចធ្លោរបស់មីយ៉ាន់ម៉ា លោក Ko Ni ត្រូវបានគេបាញ់ស្លាប់ នៅខាងក្រៅព្រលានយន្ត
ហោះអន្តរជាតិយ៉ាំងហ្គោន ដែលបណ្ដាលឲ្យមានការផ្ទុះអំពើហិង្សានយោបាយ នៅក្នុងរដ្ឋធានីនេះ។នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
ខ្មាន់កាំភ្លើងតែម្នាក់គត់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងហេតុការណ៍នេះ។ លោក Ko Ni អាយុ ៦៥ ឆ្នាំ ត្រូវបានស្លាប់ នៅកន្លែងកើតហេតុកាលពីថ្ងៃអាទិត្យ ហើយអ្នកបើកតាក់ស៊ីម្នាក់ ដែលបានព្យាយាមបញ្ឈប់ខ្មាន់កាំភ្លើង ក៏ត្រូវបានបាញ់ សម្លាប់ផងដែរ។
អ្នកនាំពាក្រប៉ូលិស បានឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួន និងកំពុងសាកសួរខ្មាន់កាំភ្លើង ដើម្បីរកឱ្យឃើញពីមូលហេតុ
នៃការបាញ់សម្លាប់ និងអ្នកនៅពីក្រោយអំពើឃាតកម្មនេះ៕
មតិយោបល់