ព័ត៌មានអន្តរជាតិ

វាយប្រហារនៅស៊ីរី ស្លាប់ និងរបួសជាង​ ៥០ នាក់

ស៊ីរីៈ កងវរសេនាតូចកាំភ្លើងធំ និងមីស៊ីលរបស់កងទ័ពស៊ីរីអារ៉ាប់ បានកំណត់គោលដៅវាយប្រហារទីតាំងរដ្ឋអ៊ីស្លាម (ISIS) នៅជិតផ្នែកភាគខាងជើងនៃមូលដ្ឋានយោធាអាកាស Kuweires ស្ថិតនៅភាគខាងកើតទីក្រុងអាឡេប៉ូ បានបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ជាច្រើននាក់ ក្នុងនោះរួមមានពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ស្លាប់ និងរបួសជាង ៥០ នាក់ ព្រមទាំងខូចខាតរថក្រោះជាច្រើនគ្រឿងផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ីរី អាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦។

ការវាយប្រហារនេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ត្រង់ចំណុចប្រមូលផ្តុំក្រុមភេរវជន នៅជុំវិញភូមិ Mushrafit Abou Jabbar និង Bijan។

ក្នុងជុំទីពីរនៃការវាយប្រហារ កងទ័ពស៊ីរី និងអង្គភាពកាំភ្លើងធំ បានធ្វើទ្បើងនៅមូលដ្ឋានរបស់ ISIS ចំពេលក្រុមភេរវកម្មប៉ុនប៉ងរតត់គេចខ្លួន៕

មតិយោបល់