អង់គ្លេសៈ មេដឹកនាំសាសនាគ្រិស សម្តេចប៉ាប Francis បានបួងសួងនៅថ្ងៃបុណ្យណូអែល សុំឲ្យពិភពលោកដែលធ្លាប់មានសង្គ្រាម និងការគំរាមកំហែងភេរវកម្មឲ្យមានសន្តិភាពវិញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។
ដោយថ្លែងនៅខាងមុខនៃព្រះវិហារ Saint Peter’s Basilica សម្តេចប៉ាប Francis បាននិយាយអំពីជនរងគ្រោះនៅសង្គ្រាមក្នុងប្រទេសស៊ីរី ជាពិសេសសមរភូមិដ៏សាហាវនៅក្នុងទីក្រុងអាទ្បេប៉ូ ហើយទ្រង់បានជំរុញឲ្យសហគមន៍អន្តរជាតិស្វែងរកដំណោះស្រាយចរចាគ្នានៅក្នុងជម្លោះនេះ។ ដោយថ្លែងនៅចំពោះមុខមនុស្សម្នារាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំគ្នានៅ Saint Peter’s Square សម្រាប់ការថ្លែងសុន្ទរកថា ប្រចាំឆ្នាំ សម្តេចប៉ាប Francis បានមានប្រសាសន៍ថា «អំពើភេរវកម្មកំពុងធ្វើឲ្យមនុស្សភ័យខ្លាច និងស្លាប់បាត់បង់ជីវិត ក្នុងទីក្រុង និងប្រទេសនានានៅទូទាំងពិភពលោក»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រៀមសម្រាប់ថ្លែងនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃអាទិត្យ លោកបានមានប្រសាសន៍ថា ចុងឆ្នាំ២០១៦ ស្ថានភាពរបស់យើង នៅក្នុងពិភពលោកមួយផ្សេង ហើយកាន់តែមិនអាចទស្សន៍ទាយទុកមុនបាន និងកាន់តែលែងច្បាស់លាស់ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាកាន់តែភ័យខ្លាចនិងការបែកបាក់គ្នា។
គួរបញ្ជាក់ដែរថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្បែរព្រះវិហារសាសនាគ្រិស្តនានានៅទូទាំងអឺរ៉ុប ដោយមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានការព្រមានថា ក្រុមភេរវកម្មឥស្លាមអាចនឹងរៀបចំផែនការធ្វើការវាយប្រហារនានានៅថ្ងៃបុណ្យណូអែល ដោយសារតែពួកភេរវករទាំងនោះចង់ឲ្យពិធីបុណ្យសាសនារបស់ខ្លួនមានប្រជាប្រិយភាពជាងគេបំផុត៕
មតិយោបល់