ព័ត៌មានអន្តរជាតិ

គ្រូស្រីចិត្តអប្រិយ៍ វាយសិស្សអាយុ ៧ ឆ្នាំ របួស ១០០ កន្លែង

គ្រូស្រីស្អាតតែរូបរាង តែសន្ដានចិត្តអប្រិយ៍ បានវាយកូនសិស្សរបស់ខ្លួន ដែលរៀនថ្នាក់ទី ១ នៅសាលារៀន របួស ១០០ កន្លែងដោយអាងហេតុផលថា ក្មេងគេចម៉ោងសិក្សាមិនចូលរៀន លុះសិស្សទៅដល់ផ្ទះម្ដាយមានការសង្ស័យថា កូនហេតុអីយំខ្លាំង មានភាពភ័យរន្ធត់ មានអារម្មណ៏ខ្លាចមិនហ៊ានចេញមុខ ក៏ស្រាប់តែដោះអាវកូនចេញ ឃើញដងខ្លួនកូនពោពេញទៅស្នាមរំពាត់ នឹងស្នាមជាំខ្មៅនៅពេញខ្លួន ។

ក្នុងថ្ងៃកើតហេតុ កុមារាអាយុ ៧ ឆ្នាំ ឈ្មោះ ណង ចាំ បានត្រូវម្ដាយបីទៅកាន់ស្ថានីយ៍ប៉ុស្តិ៍ប៉ូលិស ដើម្បីប្ដឹងអ្នកគ្រូបង្រៀនថ្នាក់ទី ១ មានឈ្មោះហៅក្រៅថា គ្រូ ផុតត្រា ពីបទប្រើអំពើហិង្សាមកលើកូនប្រុស ហើយទាមទារបង់ប្រាក់សងជំងឺចិត្ត ៥០០០០ បាត រួមទាំងទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះអ្នកគ្រូរូបនោះមិនទាន់បានចូលមកបំភ្លឺរឿងនៅក្នុងស្ថានីយ៍ប៉ូលិសនៅឡើយទេ ហើយខាងសាលារៀន នាយកសាលា បានផ្ដល់ដំណឹងមកថា អ្នកគ្រូ ផុតត្រា បានលាឈប់មិនមកបង្រៀនហើយ ជាចុងក្រោយម្ដាយកុមារា​ បានអំពាវនាវដល់ប៉ូលិស នឹង​មហាជនគ្រប់រូប ជួយតាមចាប់អ្នកគ្រូនោះមិនទទួលខុសត្រូវតាមផ្លូវច្បាប់​ ឲ្យខានតែបាន ៕

https://www.youtube.com/watch?v=Be7O7sUgYhw&feature=youtu.be


ប្រភព៖ sanook.

មតិយោបល់